ព័ត៌មានអំពីក្រុមហ៊ុន
ស្វែងយល់អំពីក្រុមហ៊ុន CIMA Security Guard និងសេវាសន្តិសុខគុណភាពប្រទេសជប៉ុន។
នាំមកនូវភាពជឿជាក់ និងសុវត្ថិភាពទៅកាន់ប្រទេសកម្ពុជា។
ប្រធាននាយកប្រតិបត្តិ
លោកស្រី យាម៉ាស៊ីតា ហ៊ីតូមិ
សារពីប្រធាននាយកប្រតិបត្តិ
ក្រុមហ៊ុនស៊ីម៉ា អេជិនស៊ី សន្តិសុខ ដែលបានទទួលបន្តពីស្ថាបនិក លោក តាណាបេ មីណូរុ ឥឡូវនេះបានឈានដល់រយៈពេល ៣១ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍។
សម្រាប់ខ្ញុំផ្ទាល់ ពិតជាមានអារម្មណ៍សប្បាយរីករាយនឹងដឹងគុណ ដែលបានចូលរួមធ្វើការងារនៅក្នុងក្រុមហ៊ុន សុីម៉ា អស់រយៈពេល9ឆ្នាំកន្លងទៅនេះ។
ក្នុងអំឡុងពេលនោះ ខ្ញុំបានជួបជាមួយមនុស្សជាច្រើន និងទទួលបានបទពិសោធន៍ និងការសិក្សាច្រើនពីពួកគេ។ ការគាំទ្រ និងការជួយលើកទឹកចិត្តពីមនុស្សជាច្រើន បានធ្វើឱ្យខ្ញុំអាចឈរនៅទីនេះបានដូចសព្វថ្ងៃ។
ខ្ញុំបានចាប់ផ្តើមការងារជាបុគ្គលិកការិយាល័យក្រៅម៉ោង ប៉ុន្តែការដែលខ្ញុំអាចឈរនៅទីនេះបានសព្វថ្ងៃ គឺដោយសារតែ “ការភ្ជាប់ទំនាក់ទំនងរវាងមនុស្ស” ដែលមានតម្លៃយ៉ាងខ្លាំង។
ជាថ្មីម្ដងទៀត ខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃការតភ្ជាប់ និងទំនាក់ទំនងរវាងមនុស្ស។
ចំពោះដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ ដែលតែងតែគាំទ្រក្រុមហ៊ុនស៊ីម៉ា
សូមអរគុណយ៉ាងជ្រាលជ្រៅ។
ចំពោះបុគ្គលិក និងក្រុមការងារសន្តិសុខរបស់ស៊ីម៉ាទាំងអស់
សូមអរគុណពីបេះដូង។
ទស្សនៈវិស័យនឹងទស្សនៈវិជ្ជា
ទស្សនៈវិស័យ
តាមរយៈសេវាកម្មដែលអាចជឿទុកចិត្តបាន។ហើយយើងនឹងបង្កើតនៅស្តង់ដារលំដាប់ពិភពលោក
ដោយបញ្ចូលគ្នារវាង
Japan Quality និង Cambodia Quality។
ទស្សនៈវិជ្ជា
យើងនឹងផ្ដល់ឲ្យអ្នកនៅគុណភាពបែបជប៉ុន(Japan Quality)ដែលឲ្យតម្លៃលើសកម្មភាព ដោយផ្អែកលើការធ្វើគារវកិច្ច・ការគោរព ស្នាមញញឹម នឹងការដឹងគុណដើម្បីក្លាយជាក្រុមហ៊ុនដែលទទួលបានការជឿទុកចិត្តពីអតិថិជន នឹងសាធារណៈជន។
ព័ត៌មានក្រុមហ៊ុន
ការិយាល័យនៅប្រទេសជប៉ុន
អាសយដ្ឋាន
〒435-0042
1322-1 Sasagase-cho, Chuo-ku,
Hamamatsu-shi, Shizuoka, Japan
ទូរស័ព្ទ
+81-53-466-347
ការិយាល័យនៅប្រទេសកម្ពុជា
អាសយដ្ឋាន
T12310 CDX Residence #53
St.466, Sangkat Toul Tom Poung 1
Khan Chamkarmon
Phnom Penh, Cambodia
ទូរស័ព្ទ
+855 96 715 3686
